ការរៀបចំសិទ្ធិធ្វើអាណាព្យាបាលកូនរវាងឪពុកម្តាយដែលបែកគ្នា ឬលែងលះ
នៅប្រទេសបារាំង ក្នុងករណីមានការបែកគ្នា ឬការលែងលះ ឪពុកម្តាយទាំងពីរនៅតែបន្តមានសិទ្ធិ…
ប្រសិនបើឪពុកឬម្តាយនៃកូនរបស់អ្នកទៅក្រៅប្រទេសជាមួយកូនរបស់អ្នក ឬកំពុងឃាត់ទុកកូននៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងរបស់អ្នក នេះគឺជាការចាប់ពង្រត់កុមារដោយឪពុកម្តាយនៅក្រៅប្រទេស។ មានដំណោះស្រាយក្នុងការនាំយកកូនរបស់អ្នកត្រឡប់មកប្រទេសបារាំងវិញ។
ផ្ទៀងផ្ទាត់ដោយ Hansu Yalaz នៅថ្ងៃទី 09/02/2024
ជាជំហានដំបូង អ្នកអាចហៅទូរសព្ទទៅលេខ 116 000 ដែលជាលេខទូរសព្ទឥតគិតថ្លៃដែលអាចប្រើបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។
បន្ទាប់ពីនោះ អ្នកត្រូវបានណែនាំឱ្យជួលមេធាវី ឯកទេសច្បាប់អន្តរជាតិឯកជន។ ប្រសិនបើធនធានរបស់អ្នកមានកម្រិតខ្លាំងពេកក្នុងការបង់ថ្លៃសេវារបស់មេធាវី មានដំណោះស្រាយសម្រាប់បញ្ហានេះ។
មេធាវីរបស់អ្នកនឹងពិនិត្យមើលជាមុនថាតើកូនរបស់អ្នកស្ថិតនៅក្នុងប្រទេសដែលជាភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឬប្រទេសដែលបារាំងមានកិច្ចព្រមព្រៀងទ្វេភាគី។
ប្រសិនបើប្រទេសដែលពាក់ព័ន្ធមានក្នុងបញ្ជីនោះ ចាំបាច់ត្រូវទាក់ទងការិយាល័យច្បាប់សហជីព ច្បាប់អន្តរជាតិឯកជន និងជំនួយស៊ីវិលទៅវិញទៅមក នៃក្រសួងយុត្តិធម៌បារាំង“Bureau du droit de l’Union, du droit international privé et de l’entraide civile” ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើកូនរបស់អ្នកត្រូវបានឃាត់ខ្លួនក្នុងប្រទេសដែលមិនមានកិច្ចព្រមព្រៀង ហើយពួកគេមានសញ្ជាតិបារាំងនោះ ចាំបាច់ត្រូវទាក់ទងទៅការិយាល័យការពារអនីតិជន និងគ្រួសារ(PMF) នៃក្រសួងការបរទេសបារាំង “Bureau de la protection des mineurs et de la famille (PMF)” ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើកូនរបស់អ្នកត្រូវបានឃាត់ខ្លួនក្នុងប្រទេសដែលមិនមានកិច្ចព្រមព្រៀង ហើយពួកគេមិនមែនជាជនជាតិបារាំង អ្នកនឹងត្រូវទាក់ទងអាជ្ញាធរនៃប្រទេសដែលពាក់ព័ន្ធតាមរយៈមេធាវីរបស់អ្នក។
មេធាវីរបស់អ្នកនឹងណែនាំអ្នកអំពីនីតិវិធីដើម្បីអនុវត្តតាម។ អ្នកអាចនឹងត្រូវបានណែនាំឱ្យធ្វើរបាយការណ៍ជាមួយប៉ូលីស ដើម្បីរាយការណ៍ពីការចាប់ពង្រត់កូនរបស់អ្នក និងទទួលបានជំនួយ។
សេវាប្រឹក្សាតាមទូរស័ព្ទនេះគ្រប់គ្រងដោយស្ថាប័នសិទ្ធិកុមារ “Droit d’enfance”ដែលមានសម្រាប់មនុស្សទាំងអស់ដែលមានកូនបានបាត់ខ្លួន រួមទាំងនៅក្នុងករណីនៃការចាប់ពង្រត់ដោយឪពុកឬម្តាយម្ខាងទៀតផងដែរ។ ពួកគេក៏អាចផ្តល់ដំបូន្មានដល់អ្នកអំពីការបង្ការ ប្រសិនបើអ្នកខ្លាចថាឪពុកឬម្តាយម្ខាងទៀតនឹងយកកូនរបស់អ្នកដោយគ្មានការយល់ព្រមពីអ្នក។
“Femmes Informations Juridiques Internationales Auvergne-Rhône-Alpes (FIJI)” គឺជាស្ថាប័នដែលមានឯកទេសច្បាប់គ្រួសារអន្តរជាតិ។
ការរៀបចំសិទ្ធិធ្វើអាណាព្យាបាលកូនរវាងឪពុកម្តាយដែលបែកគ្នា ឬលែងលះ
នៅប្រទេសបារាំង ក្នុងករណីមានការបែកគ្នា ឬការលែងលះ ឪពុកម្តាយទាំងពីរនៅតែបន្តមានសិទ្ធិ…
ជួលមេធាវីនៅប្រទេសបារាំង
មេធាវីដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនីតិវិធីច្បាប់។…
ការដាក់ពាក្យសម្រាប់ "l'aide juridictionnelle" ឬជំនួយផ្នែកច្បាប់ដើម្បីបង់ថ្លៃមេធាវី និងការចំណាយផ្លូវច្បាប់ផ្សេងទៀត
ប្រសិនបើអ្នកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីជួលមេធាវី និងបង់ប្រាក់សម្រាប់ដំណើរការផ្លូវច្បាប់…