ការចុះឈ្មោះសម្រាប់ “Aide médicale de l’Etat” ដើម្បីទទួលបានការថែទាំសុខភាពដោយគ្មានសិទ្ធិស្នាក់នៅ

តួនាទីរបស់ "Aide médicale de l’État (AME)” ឬកម្មវិធីជំនួយផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋគឺដើម្បីផ្តល់ឱ្យជនដែលមិនមានសិទ្ធិស្នាក់នៅ ទទួលបានការថែទាំ។

ផ្ទៀងផ្ទាត់ដោយ Comede នៅថ្ងៃទី 30/05/2022

តើពាក់ព័ន្ធនឹងអ្វីខ្លះ?

ពេលមាន "Aide médicale de l’État (AME)” 100% នៃការចំណាយសម្រាប់ការថែទាំសុខភាព ការស្នាក់នៅក្នុងមន្ទីរពេទ្យ និងថ្នាំពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងដែនកំណត់នៃអត្រាសន្តិសុខសង្គម។ អ្នកមិនចាំបាច់បង់ថ្លៃដោយខ្លួនឯងទេ។

សមាជិកគ្រួសាររបស់អ្នកដែលរស់នៅក្នុងប្រទេសបារាំងក៏អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះផងដែរ។

លក្ខខណ្ឌ

ប្រសិនបើអ្នកជាមនុស្សពេញវ័យស្របច្បាប់ ពោលគឺអ្នកដែលមានអាយុលើសពី 18 ឆ្នាំ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីជំនួយផ្នែកវេជ្ជសាស្រ្ដនេះ ប្រសិនបើអ្នកបំពេញគ្រប់តាមលក្ខខណ្ឌដូចខាងក្រោម៖

  • អ្នករស់នៅក្នុងប្រទេសបារាំង (មិនរាប់បញ្ចូល Mayotte)
  • អ្នកអាចបញ្ជាក់បានថា អ្នកបានរស់នៅក្នុងប្រទេសបារាំងយ៉ាងហោចណាស់រយៈពេលបីខែ។
  • ធនធានរបស់មនុស្សនៅក្នុងគ្រួសាររបស់អ្នកមិនលើសពីកម្រិត ដែលបានកំណត់នោះទេ
  • អ្នកមិនមានសិទ្ធិស្នាក់នៅត្រឹមត្រូវ ឬបច្ចុប្បន្នបានដាក់ពាក្យដើម្បីស្នើសុំប័ណ្ណស្នាក់នៅ ឬ "titre de séjour" ដែលកំពុងតែដំណើរការ។ រដ្ឋបាលហៅករណីនេះថាជា “situation irrégulière”។

ប្រសិនបើអ្នកជាអនិតិជន ពោលគឺអ្នកដែលមានអាយុក្រោម 18 ឆ្នាំ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការរៀបចំនេះ ប្រសិនបើ៖

  • អ្នករស់នៅក្នុងប្រទេសបារាំង
  • ឪពុកម្តាយរបស់អ្នកមិនមានសិទ្ធិស្នាក់នៅត្រឹមត្រូវ។

នីតិវិធីផ្លូវច្បាប់

បំពេញ ទម្រង់ពាក្យ ស្នើសុំ និងរៀបចំក្រដាសស្នាមជាមួយឯកសារដែលបានស្នើសុំ៖

  • ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់អ្នក (សូមចាំថាថតចម្លងគ្រប់ទំព័រ) ឬបើមិនមាន ប្រើអត្តសញ្ញាណប័ណ្ណរបស់អ្នក
  • រូបថតអត្តសញ្ញាណប័ណ្ណមានពណ៌
  • ឯកសារបញ្ជាក់ពីស្ថេរភាពនៃលំនៅដ្ឋានរបស់អ្នកនៅប្រទេសបារាំង ឧ. បង្កាន់ដៃជួល ថ្លៃហ្គាស ឬអគ្គិសនី ឬវិញ្ញាបនបត្របញ្ជាក់ការស្នាក់នៅ
  • ឯកសារដែលផ្តល់ភស្តុតាងអំពីធនធានហិរញ្ញវត្ថុរបស់អ្នក។

ប្រសិនបើអ្នកមិនមានលិខិតឆ្លងដែន យើងសូមណែនាំឱ្យអ្នកភ្ជាប់សេចក្តីថ្លែងការណ៍សម្បថ ដែលគេហៅថា "attestation sur l’honneur" មកកាន់ពាក្យស្នើសុំរបស់អ្នក ដែលបង្ហាញថាអ្នកមិនមានលិខិតឆ្លងដែន។

ដាក់ពាក្យស្នើសុំរបស់អ្នកដោយខ្លួនឯងនៅតុទទួលភ្ញៀវរបស់ “caisse d’assurance maladie” របស់អ្នក។

  • ប្រសិនបើអ្នកមិនដឹងថា "caisse d’assurance maladie" របស់អ្នកគឺជាអ្វី អ្នកអាចទាក់ទង "Caisse Primaire d'Assurance Maladie (CPAM)" នៅជិតអ្នកដើម្បីស្វែងយល់បន្ថែម។ ព័ត៌មានទំនាក់ទំនងលម្អិតអាចរកបាននៅលើ គេហទំព័រនេះ
  • ប្រសិនបើអ្នកមិននិយាយភាសាបារាំងទេ យើងសូមណែនាំឱ្យអ្នកទៅជាមួយមនុស្សដែលជិតស្និទ្ធនឹងអ្នកដែលអាចបកប្រែបាន។

បន្ទាប់ពីពាក្យសុំ

  • ក្នុងរយៈពេលពីរខែ អ្នកនឹងទទួលបានលិខិតមួយច្បាប់ដែលមានការណាត់ជួបពី “caisse d’assurance maladie” របស់អ្នក។

    សូមចងចាំ៖

    • ក្នុងអំឡុងពេលណាត់ជួប អ្នកនឹងទទួលបានបណ្ណអនុញ្ញាតឱ្យចូលមួយសម្រាប់ “Aide médicale d’Etat” ។ បណ្ណនេះមានសុពលភាពរយៈពេលមួយឆ្នាំចាប់ពីថ្ងៃដែលអ្នកបានដាក់ពាក្យស្នើសុំរបស់អ្នក។
    • បណ្ណនេះអាចបន្តបានជារៀងរាល់ឆ្នាំ ដរាបណាអ្នកបន្តបំពេញគ្រប់តាមលក្ខខណ្ឌ។ អ្នកត្រូវដាក់ពាក្យទៅកាន់ “caisse d’assurance maladie" ដើម្បីសុំបន្តឱ្យបាន ពីរខែមុនកាលបរិច្ឆេទផុតកំណត់។
    • យកបណ្ណនេះទៅកាន់កន្លែងណាត់ជួបពេទ្យទាំងអស់របស់អ្នក និងទៅកាន់ឱសថស្ថាន នៅពេលអ្នកទៅទិញថ្នាំ។ បណ្ណនេះនឹងធ្វើឱ្យអ្នកមិនចាំបាច់ត្រូវចេញប្រាក់។
  • ប្រសិនបើអ្នកមិនបានទទួលការឆ្លើយតបទៅនឹងពាក្យសុំរបស់អ្នកលើសពីពីរខែបន្ទាប់ពីបានផ្ញើវា យើងសូមណែនាំឱ្យអ្នកទាក់ទង “caisse d’assurance maladie” ដើម្បីសុំបច្ចុប្បន្នភាព។

  • ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានបដិសេធ អ្នកអាចស្នើសុំឱ្យផ្លាស់ប្តូរការសម្រេចចិត្តនេះដោយធ្វើតាមនីតិវិធីដែលគេស្គាល់ថាជាបណ្តឹងឧទ្ធរណ៍ ឬ "recours”។ អ្នកមានពេលពីរខែពីពេលទទួលការជូនដំណឹងថាពាក្យសុំរបស់អ្នកត្រូវបានបដិសេធ ដើម្បីដាក់បណ្តឹងតវ៉ា ឬ "recours”។

    បណ្តឹងឧទ្ធរណ៍ ឬ "recours" ពីរបែបអាចធ្វើទៅបាន៖

    • ដំណោះស្រាយដោយការយោគយល់គ្នា ដែលគេស្គាល់ថាជា “recours gracieux" ជាមួយនាយក "caisse d’assurance maladie” របស់អ្នក
    • ដំណោះស្រាយដោយមិនមានការយោគយល់គ្នា ដែលគេស្គាល់ថាជា “recours contentieux" នៅចំពោះមុខតុលាការរដ្ឋបាល ឬ "tribunal administratif" នៅកន្លែងស្នាក់នៅរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងលម្អិតរបស់ពួកគេនៅលើ គេហទំព័រ នេះដោយបញ្ចូលលេខកូដប្រៃសណីយ៍របស់អ្នក ហើយជ្រើសរើសពាក្យថា “tribunal administratif”។

    យើងសូមណែនាំយ៉ាងខ្លាំងឱ្យអ្នកមានអ្នកអមជា មេធាវី ឬអង្គការដែលផ្តល់សេវាឥតគិតថ្លៃ ដែលគេស្គាល់ថាជា "association" ដើម្បីជួយអ្នកក្នុងជំហានទាំងនេះ។

ស្វែងរកជំនួយ

នៅប្រទេសបារាំង មានសេវាកម្មជាច្រើនដែលអាចជួយអ្នក ផ្តល់ដំបូន្មាន និងជួយអ្នកជាមួយនឹងនីតិវិធីផ្លូវច្បាប់ និងឯកសារផ្សេងៗ។ សេវាភាគច្រើនគឺឥតគិតថ្លៃទេ។

  • "Comede" គឺជាអង្គការដែលជួយជនអន្តោប្រវេសន៍ និងជនភៀសខ្លួនឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាព។

    • សេវាកម្មទាំងនេះឥតគិតថ្លៃទេ។
    • ពួកគេអាចជួយអ្នកក្នុងការទទួលបានការថែទាំសុខភាព និងជួយអ្នកក្នុងការងារឯកសាររបស់អ្នក ជាពិសេសតាមរយៈសេវាទូរសព្ទរបស់ពួកគេ។
    • ភាសាដែលមាន៖ ការបកប្រែផ្ទាល់មាត់អាចធ្វើទៅបានគ្រប់ភាសា។
    • ទំនាក់ទំនង៖ តាមរយៈទូរសព្ទ
  • "PIMMS Médiation" គឺជាអង្គការដែលផ្តល់ដំណឹង ការណែនាំ ឬការគាំទ្រក្នុងនីតិវិធីរដ្ឋបាលក្នុងវិស័យជាច្រើន៖ ការទទួលបានសេវាសាធារណៈ ការទទួលបានការថែទាំសុខភាព ការស្នើសុំជំនួយហិរញ្ញវត្ថុរបស់រដ្ឋ ការប្រកាសពន្ធ ការប្រកាសចំពោះ "France Travail” ។ល។

    • សេវាកម្មនេះឥតគិតថ្លៃទេ។
    • ភាសាដែលមាន៖ ភាគច្រើនជាភាសាបារាំង។
    • ទំនាក់ទំនង៖ អ្នកអាចរក "PIMMS Médiation" បាននៅជិតអ្នកនៅក្នុង បញ្ជីឈ្មោះនេះ។
  • បុគ្គលិកសង្គមឬ "travailleurs sociaux" និង "assistants sociaux“ គឺជាអ្នកជំនាញដែលគាំទ្រប្រជាជនក្នុងនីតិវិធីរដ្ឋបាលរបស់ពួកគេ និងជួយពួកគេស្វែងរកដំណោះស្រាយទៅតាមការលំបាកដែលពួកគេកំពុងជួបប្រទះ។

    • សេវាកម្មទាំងនេះឥតគិតថ្លៃទេ។
    • អ្នកអាចធ្វើការណាត់ជួបដើម្បីទទួលបានដំបូន្មានផ្ទាល់ខ្លួនស្របតាមស្ថានភាពរបស់អ្នក និងជួយអ្នកក្នុងជំហានបន្ទាប់ ឧទាហរណ៍៖ ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុរបស់រដ្ឋ កម្មវិធីសម្រាប់លំនៅឋានសង្គម ការចុះឈ្មោះជាមួយការិយាល័យនិកម្មភាពរបស់បារាំង "France Travail” ។ល។
    • ភាសាដែលមាន៖ ភាគច្រើនជាភាសាបារាំង។
    • ទំនាក់ទំនង៖ អ្នកអាចស្នើសុំការណាត់ជួបជាមួយ "travailleur social" ជាមួយ៖

ខណៈពេលដែលការយកចិត្តទុកដាក់បំផុតបានចូលទៅក្នុងការផ្តល់ព័ត៌មានឱ្យអ្នកដែលត្រឹមត្រូវ និងថ្មីបំផុត ទំព័រនេះមិនមានបំណងដើម្បីជំនួសដំបូន្មានផ្នែកច្បាប់ ឬវិជ្ជាជីវៈនោះទេ។ ច្បាប់ និងនីតិវិធីផ្លាស់ប្តូរជារឿយៗ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះជាមួយអ្នកជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អ្នកក៏អាចនឹងចាប់អារម្មណ៍ផងដែរ

ទទួលបានការថែទាំ៖ សុខភាពផ្លូវកាយ បន្តពូជ និង ផ្លូវចិត្ត

ការរំលោភបំពានក្នុងគ្រួសារអាចមានឥទ្ធិពលយ៉ាងសំខាន់លើសុខភាពរបស់អ្នក។ នៅប្រទេសបារាំង…

ផ្ទៀងផ្ទាត់សិទ្ធិរបស់ខ្ញុំសម្រាប់សិទ្ធិស្នាក់នៅប្រទេសបារាំង

កម្រងសំណួរនេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកក្នុងការកំណត់ពីមូលហេតុ ឬ "fondements"…

ការចុះឈ្មោះជាមួយប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់រដ្ឋ ឬ "sécurité sociale

ប្រសិនបើអ្នកមានការងារ ឬលំនៅឋានដែលមានស្ថិរភាពក្នុងប្រទេសបារាំង…

សម្រាប់អន្តរាគមន៍របស់ប៉ូលិស៖

រំកិលទៅលើគេបង្អស់