ការយល់ដឹងអំពីការរំលោភបំពានក្នុងគ្រួសារ
អ្នកប្រហែលជាឆ្ងល់ថាតើអាកប្បកិរិយារបស់ដៃគូ ឬអតីតដៃគូរបស់អ្នកគឺធម្មតាឬអត់។…
ទោះបីជាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរាយការណ៍អំពីការរំលោភបំពាននៅឡើយ វាជារឿងសំខាន់ក្នុងការប្រមូលភស្តុតាង។ ឧទាហរណ៍ វាអាចជួយអ្នកក្នុងការអនុវត្តសិទ្ធិរបស់អ្នកនៅពេលក្រោយ ទាក់ទងនឹងលំនៅដ្ឋាន សិទ្ធិស្នាក់នៅ ឬការលែងលះ និងសិទ្ធិធ្វើជាអាណាព្យាបាលកុមារ។
ផ្ទៀងផ្ទាត់ដោយ Women for Women France នៅថ្ងៃទី 23/02/2024
ប្រសិនបើដៃគូរបស់អ្នក ឬអតីតដៃគូរបស់អ្នកបង្ហាញ អាកប្បកិរិយាបំពាន ឬគ្រប់គ្រង ចំពោះអ្នក និង/ឬកូនរបស់អ្នក វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលភស្តុតាង។
ទោះបីជាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរាយការណ៍អំពីការរំលោភបំពាននៅថ្ងៃនេះក៏ដោយ ភស្តុតាងនេះអាចជួយអ្នកនាពេលអនាគតក្នុងការអនុវត្តសិទ្ធិរបស់អ្នកទាក់ទងនឹងលំនៅដ្ឋាន ការធ្វើអន្តោប្រវេសន៍ ការលែងលះ និងសិទ្ធិធ្វើជាអាណាព្យាបាលកុមារ។
បញ្ជីខាងក្រោមត្រូវបានចងក្រងដើម្បីជួយអ្នកគិតអំពីអ្វីដែលអាចប្រើជាភស្តុតាង។
អ្នកមិនចាំបាច់ប្រមូលភស្តុតាង មុនពេលការដាក់ពាក្យបណ្តឹង និង/ឬដាក់ពាក្យស្នើសុំទៅចៅក្រមសម្រាប់ វិធានការការពារនោះទេ។ សុវត្ថិភាពរបស់អ្នកគឺតែងតែជាអាទិភាពទីមួយ។
រឿងមួយចំនួនដែលត្រូវពិចារណាមុនពេលអ្នកចាប់ផ្តើម៖
រក្សាកំណត់ហេតុប្រចាំថ្ងៃ ដើម្បីពណ៌នាដូចខាងក្រោម៖
អ្នកអាចធ្វើវាតាមអនឡាញ ឧទាហរណ៍ជាមួយវេទិកា Mémo de Vie ដ៏មានសុវត្ថិភាព (មានតែជាភាសាបារាំងប៉ុណ្ណោះ)។ វាអនុញ្ញាតឱ្យអ្នករក្សាទុកសក្ខីភាព រឿងរ៉ាវជីវិត ឯកសារផ្លូវការ រូបថត វីដេអូ និងការថតសំឡេង។
ភស្តុតាងដែលចេញមកដោយផ្ទាល់ពីពួកគេជាមួយនឹងការទទួលស្គាល់អំពីការរំលោភបំពាន ការសុំទោសចំពោះការរំលោភបំពាន ការប្រមាថ ការគំរាមកំហែង ការប៉ុនប៉ងដើម្បីគ្រប់គ្រង ឬការបៀតបៀន គឺមានប្រយោជន៍ណាស់។ ឧទាហរណ៍៖
ឧទាហរណ៍ ស្នាមជាំ របួស ឬស្លាកស្នាម។
ប្រសិនបើអ្នកជាមនុស្សពេញវ័យ (អាយុលើសពី 18 ឆ្នាំ) បុគ្គលិកពេទ្យត្រូវតែគោរពការសម្ងាត់ផ្នែកវេជ្ជសាស្រ្ត ហើយមិនអាចរាយការណ៍អំពីការរំលោភបំពានដោយគ្មានការយល់ព្រមពីអ្នកនោះទេ។
បើអាច និង ប្រសិនបើវាមានសុវត្ថិភាពសម្រាប់អ្នកដើម្បីធ្វើដូច្នេះ សូមកត់ត្រា ឬថតនូវការរំលោភបំពានដែលកើតឡើងដោយប្រុងប្រយ័ត្ន។ ឧទាហរណ៍ អ្នកអាចចាប់ផ្តើមការថតសំឡេងដោយប្រើទូរសព្ទរបស់អ្នក។
សូមប្រុងប្រយ័ត្នឱ្យមែនទែន នៅពេលធ្វើបែបនេះ។ សុវត្ថិភាពរបស់អ្នកតែងតែជាអាទិភាពចម្បង។ ធ្វើបែបនេះលុះត្រាតែអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះប៉ុណ្ណោះ។
បើអាចធ្វើបាន សូមទុករបស់របរ ឬសម្លៀកបំពាក់ដែលមានសញ្ញានៃការបំពាននៅកន្លែងដែលមានសុវត្ថិភាព ឬថតរូបពួកវា។
សូមប្រុងប្រយ័ត្នឱ្យមែនទែន នៅពេលធ្វើបែបនេះ។ សុវត្ថិភាពរបស់អ្នកតែងតែជាអាទិភាពចម្បង។ ធ្វើបែបនេះលុះត្រាតែអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះប៉ុណ្ណោះ។
ស្នើសុំឱ្យមនុស្សដែលជិតស្និទ្ធនឹងអ្នក ផ្តល់សក្ខីកម្មជាលាយលក្ខណ៍អក្សរដែលបញ្ជាក់ដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍របស់សាក្សីនីមួយៗត្រូវតែចុះកាលបរិច្ឆេទ ចុះហត្ថលេខា និងភ្ជាប់មកជាមួយការថតចម្លងអត្តសញ្ញាណបណ្ណរបស់សាក្សី។ អ្នកអាចប្រើ គំរូ នេះបាន សម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីអ្នក។ អ្នកអាចបោះពុម្ព ឬប្រើវាជាគំរូសម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីនៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ។
អ្នកជំនាញថែទាំសុខភាពដែលអ្នកពិគ្រោះយោបល់ជាមួយ អាចសរសេរឯកសារដែលនឹងប្រើជាភស្តុតាង។ ឧទាហរណ៍៖
សុំឱ្យអ្នកជំនាញដែលស្គាល់អ្នក និងកូនរបស់អ្នក ផ្តល់ភស្តុតាងដោយផ្តល់សេចក្តីថ្លែងការណ៍ ឬ “attestation” ។
នេះអាចជាបុគ្គលិកផ្នែកសង្គមកិច្ច មេធាវី គ្រូបង្រៀននៅសាលារៀន ឬអង្គការដែលផ្តល់សេវាឥតគិតថ្លៃដែលគេស្គាល់ថាជា "association" ដែលបានជួយអ្នក ។ល។
សេចក្តីថ្លែងការណ៍របស់សាក្សីនីមួយៗត្រូវតែចុះកាលបរិច្ឆេទ ចុះហត្ថលេខា និងភ្ជាប់មកជាមួយការថតចម្លងអត្តសញ្ញាណបណ្ណរបស់សាក្សី។
អ្នកអាចប្រើ គំរូ នេះបាន សម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីអ្នក។ អ្នកអាចបោះពុម្ព ឬប្រើវាជាគំរូសម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីនៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ។
ប្រសិនបើដៃគូរបស់អ្នក ឬអតីតដៃគូរបស់អ្នកគ្រប់គ្រង ឬគំរាមកំហែងការចូលប្រើប្រាស់រូបិយវត្ថុ និងឯកសាររបស់អ្នក សូមរក្សាភស្តុតាង៖
រក្សាភស្តុតាងនៃការបំពាន ឬឥរិយាបទត្រួតត្រាណាមួយ៖
សេចក្តីថ្លែងការណ៍របស់សាក្សីនីមួយៗត្រូវតែចុះកាលបរិច្ឆេទ ចុះហត្ថលេខា និងភ្ជាប់មកជាមួយការថតចម្លងអត្តសញ្ញាណបណ្ណរបស់សាក្សី។ អ្នកអាចប្រើ គំរូ នេះបាន សម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីអ្នក។ អ្នកអាចបោះពុម្ព ឬប្រើវាជាគំរូសម្រាប់សេចក្តីថ្លែងការណ៍របស់សាក្សីនៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ។
សូមប្រុងប្រយ័ត្នឱ្យមែនទែន នៅពេលធ្វើបែបនេះ។ សុវត្ថិភាពរបស់អ្នកតែងតែជាអាទិភាពចម្បង។ ធ្វើដូចនេះបានលុះត្រាតែអ្នកប្រាកដថាសាក្សីនឹងមិនប្រាប់ដៃគូ ឬអតីតដៃគូរបស់អ្នក។
ប្រសិនបើអ្នកមិនមានអារម្មណ៍ថាត្រៀមខ្លួនជាស្រេចក្នុងការដាក់ពាក្យបណ្តឹងទេ អ្នកគ្រាន់តែអាចរាយការណ៍អំពីការបំពានដោយការដាក់កំណត់ហេតុ ឬ “main courante” ទៅកាន់ស្ថានីយ៍ប៉ូលិសណាមួយ ពោលគឺ “commissariat de police” ឬ “brigade de gendarmerie” ។
កំណត់ហេតុនេះគឺជាឯកសារផ្លូវការដែលគ្រាន់តែកត់ត្រាការពិតដែលអ្នករាយការណ៍។ ជាធម្មតាវាមិនបង្កឱ្យមានការស៊ើបអង្កេតទេ។
កំណត់ចំណាំ៖ ក្នុងករណីមានការរំលោភបំពានក្នុងគ្រួសារ ប៉ូលិសមានកាតព្វកិច្ចបញ្ជូនកំណត់ហេតុ ឬ “main courante” ទៅកាន់ព្រះរាជអាជ្ញាសាធារណៈ ឬ “procureur de la République” ។ ពួកគេអាចសម្រេចចិត្តធ្វើការស៊ើបអង្កេត និងអាចកាត់ទោសជនល្មើស ប្រសិនបើអំពើហឹង្សាត្រូវបានចាត់ទុកថាធ្ងន់ធ្ងរខ្លាំង។
សេវាប្រឹក្សាតាមទូរសព្ទនេះគឺសម្រាប់មនុស្សដែលប្រឈមមុខនឹងអំពើហិង្សាគ្រប់ប្រភេទ និងអ្នកដែលជួយពួកគេ។
“Centres d'Information sur les Droits des Femmes et des Familles (CIDFF)” ជួយសាធារណៈជនទូទៅ ជាពិសេសស្ត្រី ក្នុងវិស័យជាច្រើនដូចជា៖ សិទ្ធិស្របច្បាប់ សុខភាព ការស្វែងរកការងារ ការបណ្តុះបណ្តាល ការបង្កើតអាជីវកម្ម និងសូម្បីតែការថែទាំកុមារ។
“Associations” គឺជាស្ថាប័នដែលផ្តល់សេវាកម្មជាច្រើន។
ការយល់ដឹងអំពីការរំលោភបំពានក្នុងគ្រួសារ
អ្នកប្រហែលជាឆ្ងល់ថាតើអាកប្បកិរិយារបស់ដៃគូ ឬអតីតដៃគូរបស់អ្នកគឺធម្មតាឬអត់។…
រៀបចំយុទ្ធសាស្ត្រសុវត្ថិភាព នៅពេលអ្នកនៅតែរស់នៅជាមួយគ្នា
សម្រាប់ហេតុផលគ្រប់ប្រភេទទាំងអស់ អ្នកប្រហែលជាមិនអាចចាកចេញពីដៃគូរបស់អ្នក…
ការយល់ដឹងអំពីផលប៉ះពាល់នៃការរំលោភបំពានក្នុងគ្រួសារមកលើអ្នក និងកូនរបស់អ្នក
ការរំលោភបំពានក្នុងគ្រួសារអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ផ្លូវកាយ និងផ្លូវចិត្ត។…