ការយល់ដឹងអំពីការរំលោភបំពានក្នុងគ្រួសារ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​អាកប្បកិរិយា​របស់​ដៃគូ ឬ​អតីត​ដៃគូ​របស់អ្នក​គឺ​ធម្មតា​ឬ​អត់។ ឬ​អ្នក​ប្រហែល​ជា​បារម្ភ​ពី​មនុស្ស​ជិត​ស្និទ្ធ​នឹង​អ្នក។ ការណែនាំនេះត្រូវបានរចនាឡើងដើម្បីជួយអ្នកឱ្យយល់ពីការរំលោភបំពានក្នុងគ្រួសារ។

ផ្ទៀងផ្ទាត់ដោយ សាស្រ្តាចារ្យរង Andreea Gruev-Vintila នៅថ្ងៃទី 17/11/2023

វាអាចជាការលំបាកខ្លាំងណាស់ក្នុងការដឹងថាអ្នកកំពុងជួបប្រទះការរំលោភបំពានក្នុងគ្រួសារពីដៃគូរបស់អ្នក។ សូមចងចាំថារឿងនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ប្រឈមនឹងការរំលោភបំពានក្នុងគ្រួសារក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុ ឬវិជ្ជាជីវៈរបស់ពួកគេ។ 

ការ​យល់​ខុស​ទូទៅ​មួយ​គឺ​ការ​រំលោភ​បំពាន​ក្នុង​ផ្ទះ​គឺ​គ្រាន់​តែ​ជា​ការរំលោភរូប​កាយតែ​ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើដៃគូ ឬអតីតដៃគូរបស់អ្នកប្រើយុទ្ធសាស្ត្រដើម្បីត្រួតត្រាអ្នក គ្រប់គ្រងអ្នក ធ្វើឱ្យអ្នកគោរពតាមការសម្រេចចិត្តរបស់ពួកគេ ឬធ្វើឱ្យអ្នកពឹងផ្អែកលើពួកគេ នេះគឺជាការបំពានក្នុងគ្រួសារ។ 

យើងនឹងជួយអ្នកម្តង​មួយ​ជំហាន ក្នុងការកំណត់ថាតើអាកប្បកិរិយារបស់ដៃគូអ្នកគឺជាការបំពានក្នុងគ្រួសារ។

តើ​អ្នក​មាន​អារម្មណ​ដូចម្ដេច

វិធីដ៏ល្អដើម្បីដឹងថាតើអ្នកកំពុងជួបប្រទះការរំលោភបំពានក្នុងគ្រួសារឬអត់ គឺពិនិត្យមើលថាតើអ្នកមានអារម្មណ៍បែបណា។

វាជារឿងធម្មតាទេក្នុងការសង្ស័យខ្លួនឯង នៅពេលអ្នកជួបប្រទះអាកប្បកិរិយាដែលត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងគ្រួសារ។ ប៉ុន្តែព្យាយាមជឿជាក់លើខ្លួនឯង៖ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលដឹងពីអ្វីដែលអ្នកកំពុងជួបប្រទះ និងរបៀបដែលវាធ្វើឱ្យអ្នកមានអារម្មណ៍។

    • តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​គេ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។
    • ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងប្រុងប្រយ័ត្នកុំឱ្យគេខឹងគ្រប់ពេល។
    • ពេលខ្លះខ្ញុំខ្លាចគេធ្វើបាបកូនខ្ញុំ។
    • ពេលខ្លះខ្ញុំខ្លាចពួកគេ។
    • ខ្ញុំមានអារម្មណ៍ថាខ្ញុំមានឯករាជ្យភាពតិចតួចនៅក្នុងជីវិតរបស់ខ្ញុំ។
    • ខ្ញុំមិនអាចសម្រាកទាំងស្រុងនៅពួកគេនៅក្បែរបានទេ។
    • ខ្ញុំ​ភ័យ​ណាស់​ពេល​ខ្ញុំ​ទទួល​ទូរសព្ទ​ឬ​សារ​ពី​គេ។
    • ពេលខ្លះខ្ញុំខ្លាចមិនហ៊ានមកផ្ទះ។
    • ខ្ញុំ​មាន​អារម្មណ៍​ថប់​បារម្ភ​ពេល​គេ​មក​ផ្ទះ។
    • ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​បាន​គេ​រារាំងខ្ញុំឱ្យនៅ​ឆ្ងាយ​ពី​គ្រួសារ និង​មិត្តភ័ក្តិ​របស់​ខ្ញុំ​តាំង​ពី​យើង​នៅ​ជាមួយ​គ្នា។
    • ខ្ញុំមានអារម្មណ៍ឯកោ។
    • ខ្ញុំរស់នៅក្នុងបរិយាកាសនៃការភ័យខ្លាច និងភាពតានតឹង។
    • ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ទុក​ចិត្ត​លើ​ការ​មើល​ឃើញ​របស់​ខ្ញុំ​អំពី​ការ​ពិត​ទៀត​ទេ។
    • តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​គេ ខ្ញុំ​មាន​អារម្មណ៍​ថា​ល្ងង់ អាក្រក់ ឬ​គ្មាន​ប្រយោជន៍។
    • ពេលខ្លះខ្ញុំត្រូវសុំទោស ឬពួកគេសុំឱ្យខ្ញុំសុំទោសចំពោះអាកប្បកិរិយារបស់ខ្ញុំ ទោះបីជាខ្ញុំមិនគិតថាខ្ញុំបានធ្វើអ្វីខុសក៏ដោយ។
    • ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ឱ្យ​​ខ្ញុំ​បាត់បង់តម្លៃក្នុង​នាម​ជា​ឪពុក​ម្ដាយ។
    • ជារឿយៗខ្ញុំធ្វើការដោះសារចំពោះអាកប្បកិរិយារបស់ពួកគេ។ ពួកគេបានជួបប្រទះនឹងរឿងពិបាកៗ ដែលធ្វើឱ្យពួកគេធ្វើសកម្មភាពត្រួតត្រា រំលោភបំពាន និង/ឬឆេវឆាវ។
    • ខ្ញុំខ្មាស់អៀនក្នុងការនិយាយជាមួយមនុស្សជិតស្និទ្ធនឹងខ្ញុំអំពីស្ថានភាពរបស់ខ្ញុំ។

    ប្រសិនបើសេចក្តីថ្លែងការណ៍យ៉ាងហោចណាស់មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះស្របនឹងអារម្មណ៍របស់អ្នក នោះអ្នកទំនងជាកំពុងរងគ្រោះទម្រង់នៃការបំពានក្នុងគ្រួសារមួយ ឬច្រើនពីដៃគូរបស់អ្នក។

តើពួកគេប្រព្រឹត្តយ៉ាងដូចម្ដេចខ្លះះ

ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​មិន​មែន​ត្រឹម​តែ​ផ្លូវ​កាយ​ទេ។ វាអាចមានទម្រង់ផ្សេងៗគ្នា និងដកហូតសិទ្ធិជាមូលដ្ឋានរបស់អ្នក និងធនធាន ដូចជាសេរីភាព និងសុវត្ថិភាពរបស់អ្នក។ 

និយមន័យដ៏ល្អបំផុតនៃការរំលោភបំពានក្នុងគ្រួសារគឺការគ្រប់គ្រងដោយបង្ខិតបង្ខំ។ វាគឺជាទង្វើដែលមានគោលបំណងគ្រប់គ្រង បង្ខិតបង្ខំ ឬគំរាមកំហែងមានចេតនាធ្វើឱ្យអ្នកពឹងផ្អែក ស្ថិតនៅក្រោមបង្គាប់បញ្ជា និង/ឬបង្អត់អ្នកពីសេរីភាពនៃសកម្មភាពរបស់អ្នក។

លក្ខណៈនៃអាកប្បកិរិយាទាំងនេះអាចជាផ្លូវចិត្ត ពាក្យសំដី ហិរញ្ញវត្ថុ រដ្ឋបាល សម្ភារៈ ផ្លូវកាយ ឬផ្លូវភេទ។

  • ការរំលោភបំពានផ្លូវចិត្តអាចមានទម្រង់ដូចខាងក្រោមៈ

    • តាមដានចលនា សកម្មភាព អ៊ីមែល ការហៅទូរសព្ទ និង/ឬកាលវិភាគរបស់អ្នក។
    • ធ្វើឱ្យអ្នកនៅឃ្លាតឆ្ងាយ ឬរារាំងអ្នកមិនឱ្យឃើញមនុស្សជិតស្និទ្ធនឹងអ្នក (មិត្តភក្តិ គ្រួសារ)
    • គំរាមហែកផ្លូវចិត្ត​របស់​អ្នក​ 
    • បំផ្លាញតម្លៃ និង/ឬបន្ទាបបន្ថោកអ្ន
    • បំភិតបំភ័យ និង/ឬ គំរាមកំហែងអ្នក 
    • សម្លុតធ្វើ​បាប​អ្នក
    • បំផ្លាញតម្លៃអ្នកក្នុងមានជាឪពុកម្តាយ
    • និយាយ ឬបង្កប់ន័យថា វប្បធម៌ សាសនា និងជម្រើសដែលពាក់ព័ន្ធរបស់អ្នកគឺខុស ឬអន់ជាងរបស់ពួកគេ។
    • "បំផ្លាញការចងចាំ" របស់អ្នក មានន័យថា ការដិញដោលការចងចាំរបស់អ្នក ការយល់ដឹងពីការពិត និងសុខភាពផ្លូវចិត្តដោយការបំភ្លៃព័ត៌មាន ឬលាក់ព័ត៌មានពីអ្នក។

    ប្រសិនបើធ្វើឡើងម្តងហើយម្ដងទៀត នោះជាការរំលោភបំពានផ្លូវចិត្តនៅក្នុងទំនាក់ទំនងគ្រួសារ។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • គេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​អ្វី​ក៏មិន​ត្រូវ។
    • គេ​គំរាមហែកកេរ្តិ៍​ខ្ញុំ​​ដោយ​ប្រាប់​ខ្ញុំ​ថា បើ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គេ ខ្ញុំ​នឹង​ធ្វើ​តាម​ចិត្ត​គេ។
    • ពួកគេគំរាមធ្វើបាបកូនរបស់ខ្ញុំ ឬសត្វចិញ្ចឹមរបស់ខ្ញុំ ឬយកកូនឬសត្វចិញ្ចឹមចេញពីខ្ញុំ។
    • គេថាគ្មានអ្នកណាអាចស្រលាញ់ខ្ញុំ ក្រៅពីគេ។
    • ពួកគេបានរារាំងខ្ញុំមិនឱ្យជួបមិត្តភក្តិ ឬក្រុមគ្រួសាររបស់ខ្ញុំ។ 
    • ពួកគេអាចច្រណែនខ្លាំងណាស់ ប្រសិនបើខ្ញុំចំណាយពេលនៅឆ្ងាយពីពួកគេ ឬប្រសិនបើខ្ញុំទាក់ទងជាមួយអ្នកដទៃ។
    • ពួកគេតាមដានកាលវិភាគរបស់ខ្ញុំ។ ពួកគេតែងតែចង់ដឹងថាខ្ញុំនៅឯណា និងជាមួយអ្នកណា។
    • ពេល​ខ្ញុំ​និយាយពីបញ្ហារបស់​អាកប្បកិរិយា​របស់​គេ គេ​ប្រាប់​ខ្ញុំ​ថា វា​ជា​កំហុស​របស់​ខ្ញុំ។ 
    • ពួកគេព្រងើយកន្តើយនៅពេលខ្ញុំនិយាយ ធ្វើហាក់ដូចជាខ្ញុំមិននៅក្នុងបន្ទប់។
    • ពួកគេបានបង្ខំខ្ញុំឱ្យធ្វើអ្វីដែលខ្ញុំពិតជាមិនចង់ធ្វើ។
    • ពួកគេបង្ខំខ្ញុំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់។
    • ពួកគេគំរាមខ្ញុំដោយពាក្យសំដី វត្ថុ ឬសកម្មភាពគំរាមកំហែង ដែលធ្វើឱ្យខ្ញុំគិតថាពួកគេនឹងធ្វើបាបខ្ញុំ។ 

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការរំលោភបំពានដោយពាក្យសំដីអាចមានទម្រង់ដូចខាងក្រោមៈ

    • បញ្ជាអ្នក
    • ស្រេកដាក់អ្នក
    • ប្រមាថអ្នក
    • គំរាមកំហែងអ្នកឬកូនរបស់អ្នក។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • គេ​ថា​ខ្ញុំ​អាក្រក់​ឬ​កខ្វក់។
    • គេ​ប្រាប់​ខ្ញុំ​ថាសម្លេង ​ឬ​របៀបបញ្ចេញសម្លេង​របស់​ខ្ញុំ​គឺអាក្រក់។
    • ពួកគេមើលងាយ ឬប្រមាថខ្ញុំជាឯកជន ឬនៅចំពោះមុខអ្នកដទៃ។
    • ពួកគេស្រែកដាក់ខ្ញុំ។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការរំលោភបំពានផ្នែកហិរញ្ញវត្ថុអាចមានទម្រង់ដូចខាងក្រោមៈ

    • ការដកហូតធនធានហិរញ្ញវត្ថុរបស់អ្នក
    • ត្រួតពិនិត្យប្រាក់ និងការចំណាយរបស់អ្នក
    • ការរឹបអូសវិធីសាស្រ្តទូទាត់របស់អ្នក
    • រារាំងអ្នកពីការងារ ឬបញ្ចុះបញ្ចូលអ្នកឱ្យកាត់បន្ថយម៉ោងធ្វើការរបស់អ្នក។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពួកគេរារាំងខ្ញុំពីការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ជាពិសេសទាក់ទងនឹងការងារ ឬការសិក្សា។
    • ពួកគេ​បញ្ឈប់​ខ្ញុំ​មិន​ឱ្យធ្វើការ បណ្តុះបណ្តាល ឬ​ដឹក​ជញ្ជូន​។
    • ពួកគេបញ្ឈប់ខ្ញុំពីការរៀនភាសាបារាំង។
    • ពួកគេតាមដានការចំណាយរបស់ខ្ញុំ និង/ឬរក្សាបណ្ណធនាគារ និងសៀវភៅសែករបស់ខ្ញុំ។
    • ពួកគេ​បដិសេធ​មិន​ឱ្យ​ខ្ញុំ​ទទួល​បាន​ប្រាក់ចំណាយ​សម្រាប់​វត្ថុ​សំខាន់។ លុយដែលពួកគេអនុញ្ញាតឱ្យខ្ញុំចូលប្រើមិនគ្របដណ្តប់តម្រូវការមូលដ្ឋានរបស់ខ្ញុំទេ។
    • ពួកគេកំណត់លក្ខខណ្ឌសម្រាប់ការប្រើប្រាស់លុយរបស់ខ្ញុំ។ ឧទាហរណ៍ ប្រសិនបើ​ខ្ញុំ​ធ្វើ​ឱ្យពួកគេខឹង ពួកគេ​រារាំងមិនឱ្យខ្ញុំប្រើប្រាស់​លុយ​របស់ខ្ញុំ។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • នៅពេលដែលគ្រួសារមានកុមារ ការរំលោភបំពានក្នុងគ្រួសារភាគច្រើនទាក់ទងជាពិសេសពួកគេ។ ការរំលោភបំពានដែលទាក់ទងនឹងភាពជាឪពុកម្តាយអាចមានទម្រង់ដូចខាងក្រោម៖៖

    • ការរិះគន់ ឬវាយតម្លៃអ្នកក្នុងនាមជាឪពុកម្តាយ។
    • រារាំងអ្នកពីការចិញ្ចឹមកូនរបស់អ្នក។
    • រារាំងអ្នកមិនឱ្យធ្វើអន្តរាគមន៍ក្នុងការការពារកូនរបស់អ្នក។
    • ប្រព្រឹត្តដែលអាចមានគ្រោះថ្នាក់ និងគួរឱ្យភ័យខ្លាចដល់កូនរបស់អ្នក។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពួកគេ​សុំ​ឱ្យ​អ្នក​ឈប់​មើល​ថែ​កូន​របស់​អ្នក ហើយមក​មើល​ថែ​ពួកគេ​វិញ។
    • ពួកគេសម្រេចចិត្តថាអ្នកអាចធ្វើបាន និងមិនអាចធ្វើជាមួយកូនរបស់អ្នក។
    • ពួកគេធ្វើការសម្រេចចិត្តសំខាន់ៗទាំងអស់ទាក់ទងនឹងកូនរបស់អ្នក៖ សាលារៀន សុខភាព ជាដើម។
    • ពួកគេរិះគន់ពីរបៀបដែលអ្នកចិញ្ចឹមកូនរបស់អ្នក។
    • ពួកគេប្រាប់កូនរបស់អ្នកថាអ្នកជាមនុស្សអាក្រក់។
    • ពួកគេហាមមិនឱ្យអ្នកចេញទៅក្រៅជាមួយកូនរបស់អ្នកដោយមិនបានប្រាប់ពួកគេ។
    • ពួកគេសម្រេចចិត្តថាពេលណាដែលកូនរបស់អ្នកអាចទៅលេងគ្រួសាររបស់អ្នក។
    • ពួកគេគំរាមឃាត់កូនរបស់អ្នកទុក ប្រសិនបើអ្នកចាកចេញពួកគេ។
    • បើ​អ្នក​មាន​ពិការភាព គេ​បន្ទាបតម្លៃ​អ្នក​ក្នុង​នាម​ជា​ឪពុកម្តាយ​ដោយសារពិការភាព។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការបំពានផ្នែករដ្ឋបាលអាចមានទម្រង់ដូចខាងក្រោមៈ

    • រឹបអូស ឬដាក់លក្ខខណ្ឌលើការប្រើប្រាស់ឯកសាររដ្ឋបាលរបស់អ្នក៖ អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន បណ្ណស្នាក់នៅ បណ្ណថែទាំសុខភាព ឬ"carte vitale" សៀវភៅគ្រួសារ ឬ "livret de famille" សៀវភៅកត់ត្រាសុខភាព ឬ"carnet de santé" សញ្ញាបត្រ សេចដក្ដីជូនដំណឹងពន្ធ។ល។
    • គំរាម​ថា​នឹង​រាយការណ៍​អ្នក​ដើម្បី​ឱ្យ​អ្នក​ត្រូវ​បាន​និរទេស​ចេញពី​ប្រទេស​បារាំង​
    • ពិនិត្យមើលមធ្យោបាយទំនាក់ទំនងរបស់អ្នក៖ សំបុត្រ អ៊ីមែល សារជាអក្សរ។ល។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពួកគេរក្សាឯកសារអត្តសញ្ញាណរបស់ខ្ញុំជាមួយពួកគេ។
    • ពួកគេរក្សាឯកសារអត្តសញ្ញាណរបស់កូនយើងជាមួយពួកគេ។
    • ពួកគេអានសំបុត្រដែលខ្ញុំទទួល។
    • ពួកគេ​ព្រមាន​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវ​និរទេសចេញ​ពី​ប្រទេស​បារាំង ប្រសិនបើ​ខ្ញុំ​ចាកចេញ​ពី​ពួកគេ។
    • ពួកគេគំរាមចាកចេញពីខ្ញុំ ដូច្នេះខ្ញុំនឹងបាត់បង់សិទ្ធិស្នាក់នៅប្រទេសបារាំងរបស់ខ្ញុំ។
    • ពួកគេគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់ខ្ញុំទាំងអស់ ទោះបីជាខ្ញុំចង់ធ្វើដោយឯករាជ្យក៏ដោយ។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការរំលោភបំពានលើរូបរាងកាយ និងសម្ភារអាចមានទម្រង់ដូចខាងក្រោមៈ

    • ការចោលឬបំផ្លាញវត្ថុ
    • អង្រួនអ្នក។
    • វាយអ្នកដោយមានឬគ្មានវត្ថុ
    • ខាំអ្នក។
    • ដុតអ្នក។
    • ច្របាច់កអ្នក។
    • រុញអ្នក។ 
    • ចាប់កាន់អ្នក និងរារាំងអ្នកពីការផ្លាស់ទីដោយសេរី
    • បង្ខាំងអ្នក។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពេលខ្លះពួកគេក្លាយជាឆេវឆាវ - ពួកគេអាចបោកបំផ្លាញវត្ថុ។
    • ពួក​គេ​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​រាង​កាយ​ជាមួយ​ខ្ញុំ - ពួក​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​ខាង​រាង​កាយ។
    • ពេល​ខ្លះ​ពួក​គេ​ប្រើ​អំពើ​ហិង្សា ប៉ុន្តែ​បន្ទាប់​មក​ពួក​គេ​និយាយ​ពាក្យ​សុំទោស ហើយ​សន្យា​ថា​មិន​ធ្វើ​វា​ទៀត​ទេ។
    • ពួកគេ​បង្ខំ​ខ្ញុំឱ្យ​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង។
    • ពួកគេបានព្យាយាមរារាំងខ្ញុំមិនឱ្យប្រើប្រាស់ឱសថ ឬទៅជួបគ្រូពេទ្យនៅពេលដែលខ្ញុំត្រូវការ។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការរំលោភបំពានផ្លូវភេទអាចមានទម្រង់ដូចខាងក្រោមៈ

    • ការបៀតបៀនអ្នកផ្លូវភេទ ពោលគឺ ការនិយាយទៅកាន់អ្នកម្តងហើយម្តងទៀត ដោយប្រើភាសាឬអាកប្បកិរិយាមាក់ងើយផ្លូវភេទ
    • បង្ខំ​ឱ្យ​មាន​ការ​រួម​ភេទ​លើ​អ្នក​
    • បង្ខំអ្នកឱ្យរួមភេទ
    • បង្ខំអ្នកឱ្យរួមភេទជាមួយអ្នកដទៃជាថ្នូរនឹងលុយ។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពួកគេបង្ខំខ្ញុំឱ្យធ្វើរឿងផ្លូវភេទដែលខ្ញុំមិនចង់។
    • ពួកគេបង្ខំខ្ញុំឱ្យរួមភេទនៅពេលដែលខ្ញុំមិនចង់។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

  • ការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតអាចមានទម្រង់ដូចខាងក្រោមៈ

    • ត្រួតពិនិត្យចលនា និងទំនាក់ទំនងរបស់អ្នកដោយប្រើឧបករណ៍ឌីជីថល៖ ទូរសព្ទ កុំព្យូទ័រ ជាដើម។ 
    • បៀតបៀនអ្នកតាមរយៈសារជាអក្សរ ការហៅទូរសព្ទ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម។ 
    • ការគំរាមកំហែងក្នុងការបង្ហោះព័ត៌មាន រូបថត ឬវីដេអូអំពីអ្នកនៅលើអ៊ីនធឺណិត។

    តើអ្នកធ្លាប់ជួបរឿងរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះបានទេ?

    • ពួកគេយាយីខ្ញុំតាមរយៈសារ ការហៅទូរសព្ទ ឬសារអនឡាញ។
    • ពួកគេពិនិត្យទូរសព្ទ កុំព្យូទ័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្ញុំ។ 
    • ពួកគេគំរាមផ្សព្វផ្សាយព័ត៌មានឯកជនអំពីខ្ញុំ។
    • ពួកគេប្រាប់ខ្ញុំពីអ្វីដែលខ្ញុំគួរបង្ហោះនៅលើបណ្តាញសង្គម។

    ប្រសិនបើយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍មួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របនឹងអាកប្បកិរិយារបស់ពួកគេ អ្នកទំនងជាកំពុងជួបប្រទះនូវទម្រង់មួយ ឬច្រើននៃការរំលោភបំពានក្នុងគ្រួសារ។

តើវាកើតឡើងនៅពេលណា?

ការរំលោភបំពាន​ក្នុង​គ្រួសារ​អាច​កើតឡើង​រវាង​គូស្នេហ៍​ណា​ដែលមាន ឬ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល៖ រៀបការ ក្នុងភាពជាដៃគូរដ្ឋប្បវេណីឬសហភាព រស់នៅជាមួយគ្នាឬបែកគ្នា ជាផ្លូវការ ឬអត់។ 

វាអាចកើតឡើងនៅចំណុចណាមួយក្នុងទំនាក់ទំនងសូម្បីតែបន្ទាប់ពីការបែកគ្នា។ 

ទោះយ៉ាងណាក៏ដោយ មានស្ថានភាពមួយចំនួនដែលការរំលោភបំពានងាយនឹងឡើង ឬកើតឡើងកាន់តែខ្លាំង៖

  • នៅពេលគូស្នេហ៍រៀបការ 
  • ការផ្លាស់ទីលំនៅ ជាពិសេសនៅពេលផ្លាស់ទីលំនៅទៅបរទេស
  • ការ​មាន​ផ្ទៃពោះ ទោះជា​ចង់ ឬ​មិន​ចង់បាន និង​ឆ្នាំ​ក្រោយ​ពេល​សម្រាល​កូន 
  • ការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងកុមារ
  • ការបំបែកនិងរយៈពេលបន្ទាប់។

ពេលវេលាដ៏គ្រោះថ្នាក់បំផុតមួយគឺនៅពេលដែលដៃគូបំពានមានអារម្មណ៍ថាពួកគេបាត់បង់ការគ្រប់គ្រង និងការត្រួតត្រា ហើយជាញឹកញាប់នៅពេលដែលគូស្នេហ៍បែកបាក់គ្នា។ អ្នកត្រូវបានណែនាំឱ្យ រៀបចំ​ខ្លួនឱ្យ​កាន់​តែ​ល្អ ដាស់តឿនអ្នកដែលជិតស្និទ្ធរបស់អ្នក ហើយប្រមូលផ្ដុំអ្នកជំនាញផ្នែករំលោភបំពានក្នុងគ្រួសារមកជួយអ្នក។ 

ការរំលោភបំពានអាចកើតឡើងចំពោះនរណាម្នាក់ ដោយមិនគិតពីអាយុ ប្រវត្តិ វិជ្ជាជីវៈ ឬស្ថានភាពហិរញ្ញវត្ថុ។ គ្មាន​រឿង​ដូច​ជា​ជន​រងគ្រោះ ឬ​អ្នក​បំពាន​ធម្មតា​ទេ។  

ការយល់ខុសទូទៅ

  • វាមានសារៈសំខាន់ក្នុងការបែងចែករវាងជម្លោះ និងការរំលោភបំពានក្នុងគ្រួសារ៖

    • ជម្លោះគឺជារឿងធម្មតានៅក្នុងគ្រួសារ។ នេះគឺដោយសារតែដៃគូទាំងពីរមិនតែងតែយល់ព្រមលើប្រធានបទជាក់លាក់ណាមួយ។ ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពទាំងនេះ មនុស្សគ្រប់រូបអាចផ្តល់យោបល់របស់ពួកគេ ហើយការសម្រេចចិត្តត្រូវបានធ្វើឡើងដោយផ្អែកលើការសម្របសម្រួលគ្នា។ នេះគឺជាទំនាក់ទំនងស្មើភាពគ្នា។
    • សញ្ញាសម្គាល់នៃការរំលោភបំពានក្នុងគ្រួសារគឺការត្រួតត្រារបស់ដៃគូម្នាក់លើដៃគូផ្សេងទៀត។ ដៃគូមិនមានទំនាក់ទំនងស្មើគ្នាទេ។ ដៃគូមួយពង្រឹងអំណាចលើដៃគូមួយទៀត ដើម្បីគ្រប់គ្រង ត្រួតត្រា និងបង្កើតភាពពឹងផ្អែកលើពួកគេ។
    • ប្រសិនបើនៅក្នុងការឈ្លោះប្រកែកគ្នា ដៃគូរបស់អ្នកប្រើអាកប្បកិរិយាបំពានណាមួយ នោះវាមិនមែនជាជម្លោះធម្មតាទៀតទេ ប៉ុន្តែជាការរំលោភបំពានក្នុងគ្រួសារ។

    ប្រសិនបើដៃគូរបស់អ្នកចាប់ផ្ដើមប្រព្រឹត្តបែបនេះជាបន្តបន្ទាប់ច្រើនឬតិចក៏ដោយ ឬសូម្បីតែនៅខាងក្រៅជម្លោះគ្នា នេះគឺជាការរំលោភបំពានក្នុងគ្រួសារ។

  • ដៃគូ​ដែល​បំពាន​ជាទូទៅ​កាន់​អំណាច​ដោយ​ចូលរួម​យ៉ាង​ខ្លាំង​ក្នុង​ទំនាក់ទំនង។ ជារឿយៗ ពួកគេគឺជាមនុស្សដែលមានល្បិចកលខ្ពស់ ដែលគ្រប់គ្រងដើម្បីបោកបញ្ឆោតអ្នកនៅជុំវិញខ្លួនគេ។

    ពួកគេអាចផ្លាស់ប្ដូរពីដៃគូដ៏ល្អឥតខ្ចោះ៖ 

    • ពួកគេហាក់ដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់ជំនួយជាច្រើនដល់ដៃគូរបស់ពួកគេ។
    • ពួកគេអាចងូតទឹកឱ្យពួកគេដោយយកចិត្តទុកដាក់ 
    • ពួកគេ​ប្រកាស​ពី​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​រយៈពេល​ដ៏ខ្លី។ 

    ទាំងនេះពិតជាយុទ្ធសាស្ត្រដើម្បីគ្រប់គ្រង។ បន្ទាប់ពីពួកគេបានជោគជ័យក្នុងការយកដៃគូរបស់ពួកគេឱ្យនៅដាច់ដោយឡែកពីអ្នកផ្សេងទៀតហើយ គេធ្វើឱ្យដៃគូសង្ស័យខ្លួនឯង និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដៃគូរបស់ពួកគេនឹងពឹងផ្អែកលើពួកគេ។

  • វាមិនមែនជាកំហុសរបស់អ្នកឡើយ ប្រសិនបើពួកគេប្រព្រឹត្តទង្វើបំពានណាមួយក្នុងចំណោមទង្វើបំពានទាំងនេះ។ មិនមានហេតុផលឬលេសសម្រាប់ការរំលោភបំពានទេ។

    ក្រៅ​ពី​ទំនាក់ទំនង​ស្និទ្ធស្នាល ជន​ល្មើស​នៃ​ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ច្រើន​តែ​មាន​មន្ត​ស្នេហ៍ ចិត្ត​ទូលាយ និង​គួរ​ឱ្យ​គោរព។ ប៉ុន្តែ​នោះ​មិន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​តើ​ពួកគេ​ជា​នរណា​ពិតប្រាកដ​ក្នុង​ទំនាក់ទំនង​ស្និទ្ធស្នាល​របស់​ពួកគេ​ទេ។ ពួកគេអាចបោកបញ្ឆោត​មនុស្ស​ជុំវិញខ្លួន ហើយ​ពូកែ​ធ្វើ​ដូចនេះខ្លាំងណាស់។

  • វាមិនមែនជាកំហុសរបស់អ្នកក្នុងទម្រង់ណាក៍ដោយ។ 

    វាជារឿងកើតឡើងញឹកញាប់ណាស់ដែលស្ត្រីក្នុងធ្លាក់ខ្លួនរស់នៅជាមួយដៃគូរំលោភបំពានច្រើនជាងម្តង។ 

    អំពើហឹង្សាដោយបុរសគឺកើតឡើងយ៉ាងញឹកញាប់នៅក្នុងសង្គមរបស់យើង រហូតដល់ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ត្រូវប្រឈមមុខនឹងការរំលោភបំពានក្នុងគ្រួសារក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ។ នេះ​មាន​ន័យ​ថា បុរស​ជា​ច្រើន​បាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ។

  • ជាអកុសល ដៃគូរបស់អ្នកទំនងជាមិនមានការផ្លាស់ប្តូរទេ។

    ការរំលោភបំពានក្នុងគ្រួសារជារឿយៗកើតឡើងនៅក្នុងដំណាក់កាលចំនួនបួនតាមលំដាប់លំដោយ ដែលដំណាក់កាលនីមួយៗបង្កើនការគ្រប់គ្រងលើដៃគូដែលកំពុងជួបប្រទះការរំលោភបំពាននេះ៖

    ភាពតានតឹង

    • ដៃគូរបស់អ្នកកាន់តែមានភាពអត់ធ្មត់ មិនអត់ឱន និង/ឬឆេវឆាវ។
    • នេះបង្កើតបរិយាកាសនៃភាពតានតឹង និងការភ័យខ្លាចនៅក្នុងទំនាក់ទំនង។
    • អ្នកព្រួយបារម្ភថាអំពើហិង្សានឹងផ្ទុះឡើង ហើយអ្នកព្យាយាមបំពេញតម្រូវការរបស់ពួកគេ។
    • អ្នកប្រុងប្រយ័ត្នលើអំពើរបស់អ្នក និងពាក្យសម្ដី។

    ឧប្បត្តិហេតុនៃអំពើហឹង្សា

    • ដៃគូរបស់អ្នកអះអាងអំណាច និងការគ្រប់គ្រងលើអ្នក។
    • ពួកគេគ្រប់គ្រង ធ្វើបាប និង/ឬធ្វើឱ្យអ្នកអាម៉ាស់មុខ។
    • អ្នកអនុវត្តយុទ្ធសាស្ត្រការពារផ្សេងៗគ្នា។

    ការនិយាយដោះសារ

    • ដៃគូរបស់អ្នកប្រើហេតុផលខាងក្រៅដើម្បីដោះសារអំពើហិង្សារបស់ពួកគេ។
    • ពួកគេព្យាយាមធ្វើឱ្យអ្នកជឿថាអាកប្បកិរិយារបស់ពួកគេគឺត្រឹមត្រូវ
    • ពួកគេអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃទង្វើ ដែលបានកើតឡើង។
    • អ្នកព្យាយាមយល់ពីហេតុផលរបស់ពួកគេ ហើយថែមទាំងអាចគិតថាវាជាកំហុសរបស់អ្នក។
    • អ្នកជឿថាដោយការផ្លាស់ប្តូរទង្វើរបស់អ្នក រឿងនេះនឹងមិនកើតឡើងម្តងទៀតទេ។

    ស្ងប់ស្ងាត់

    • ដៃគូរបស់អ្នកចង់រក្សាទំនាក់ទំនង និងទទួលបានទំនុកចិត្តរបស់អ្នកឡើងវិញ។
    • អំពើហិង្សាថយចុះ ឬបាត់ទៅវិញ។
    • ពួកគេយកចិត្តទុកដាក់ និងធ្វើឱ្យអ្នកមានអារម្មណ៍ថាពួកគេកំពុងខិតខំប្រឹងប្រែង។
    • ពួកគេអាចមើលទៅងាយរងគ្រោះ។
    • អ្នក​មាន​អារម្មណ៍​ថា​អ្នក​បាន​រក​ឃើញ​មនុស្ស​ដែល​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ម្ដង​ទៀត។
    • អ្នកអាចនឹងកាត់បន្ថយការរំពឹងទុករបស់អ្នកចំពោះដៃគូរបស់អ្នក ហើយថែមទាំងផ្លាស់ប្តូរទម្លាប់ផ្ទាល់ខ្លួនរបស់អ្នក ដោយសង្ឃឹមថារយៈពេលនេះនឹងបន្តឬថាដៃគូរបស់អ្នកនឹងផ្លាស់ប្តូរ។

    ដំណាក់កាលទាំងនេះកើតឡើងម្តងហើយម្ដងទៀត ដំណាក់កាលទាំងនេះកើតឡើងម្ដងហើយម្ដងទៀត កាន់តែញឹកញាប់ ហើយរយៈពេលនៃភាពស្ងប់ស្ងាត់ក្លាយកម្រទៅៗ។ 

    បន្តិចម្ដងៗ ការអត់ធ្មត់របស់អ្នកនឹងកើនឡើង ហើយនេះអាចរារាំងអ្នកមិនឱ្យមើលឃើញជាការរំលោភបំពាន ដែលបានកើតឡើងជាប្រចាំថ្ងៃ។  

  • អ្នកមិនមែនជាអ្នកទទួលខុសត្រូវទេ។ ទោះបីជាពួកគេដោះសារយ៉ាងណាក៏ដោយ ដៃគូរបស់អ្នក ឬអតីតដៃគូរបស់អ្នក គឺជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវចំពោះអំពើហិង្សាដែលពួកគេប្រព្រឹត្តមកឱ្យអ្នក។ 

    ទង្វើ​របស់​ពួក​គេ​គឺខុស​ច្បាប់ និង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់។ 

    អកុសល ការរំលោភបំពានក្នុងគ្រួសារកើតឡើងញឹកញាប់ណាស់។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នឹង​ជួប​ប្រទះ​ទម្រង់​នៃអំពើហិង្សា​យ៉ាង​ហោច​ណាស់មួយពី​បុរស​ក្នុង​មួយ​ជីវិត​របស់​ពួកគេ។

ស្វែងរកជំនួយ

នៅប្រទេសបារាំង មានសេវាកម្មជាច្រើនដែលអាចជួយអ្នក ផ្តល់ដំបូន្មាន និងជួយអ្នកជាមួយនឹងនីតិវិធីផ្លូវច្បាប់ និងឯកសារផ្សេងៗ។ សេវាភាគច្រើនគឺមិនគិតថ្លៃទេ។

  • សេវាប្រឹក្សាតាមទូរសព្ទនេះគឺសម្រាប់មនុស្សដែលប្រឈមមុខនឹងអំពើហិង្សាគ្រប់ប្រភេទ និងអ្នកដែលជួយពួកគេ។

    • សេវាកម្មនេះមិនគិតថ្លៃទេ។
    • អ្នកប្រឹក្សាដែលមានការបណ្តុះបណ្តាលនឹងស្តាប់អ្នក និងជួយអ្នកតាមទូរសព្ទ។ បន្ទាប់មក ពួកគេអាចណែនាំអ្នកទៅកាន់សេវាកម្មពាក់ព័ន្ធដែលនៅជិតអ្នក។
    • ភាសាដែលមាន៖ ភាសាបារាំង។ ពេលខ្លះមានភាសាដែលអាចប្រើបានដូចខាងក្រោម៖ ភាសាអង់គ្លេស អារ៉ាប់ អេស្បាញ ទួរគី ចិនកុកងឺ ចិន ឃឺដ អាហ្សី ប៉ូឡូញ ហេប្រ៊ូ ហ្វាស៊ី សូនីងខេ ក្រេអូល គីនយ៉ាវ៉ាន់ដា គីរុនឌី និងស្វាហ៊ីលី។ នាពេលបច្ចុប្បន្ន គួរឱ្យសោកស្ដាយណាស់ ដែលភាសាទាំងនេះមានមិនទៀងទាត់ និងមិនបានកំណត់ពេលទុកជាមុន។
    • ទំនាក់ទំនង៖ សូមហៅទូរសព្ទទៅលេខ 3919 ដែលមាន 24/7 ។ ការហៅទូរសព្ទនឹងមិនបង្ហាញនៅលើវិក្កយបត្រហៅទូរសព្ទរបស់អ្នកទេ។
    • សម្រាប់​មនុស្ស​ថ្លង់ ពិបាក​ស្តាប់ មនុស្ស​ពិការ ឬ​អ្នក​ដែល​មាន​បញ្ហា​ភាសា អ្នក​អាច​ចូល​ប្រើ​សេវាកម្ម​ដែល​សម្រប​តាម​តម្រូវការ​របស់​អ្នក​ដោយ​ចុច​លើ​រូបតំណាង​ទូរសព្ទ​នៅ​ខាង​ស្ដាំ​ផ្នែក​ខាងក្រោម​នៃ​គេហទំព័រ http://www.solidaritefemmes.org
  • មជ្ឈមណ្ឌលព័ត៌មានស្តីពីសិទ្ធិស្ត្រី និងគ្រួសារ “Centres d'Information sur les Droits des Femmes et des Familles (CIDFF)” ជួយសាធារណជនទូទៅ ជាពិសេសស្ត្រី ក្នុងវិស័យជាច្រើនដូចជា៖ សិទ្ធិស្របច្បាប់ សុខភាព ការស្វែងរកការងារ ការបណ្តុះបណ្តាល ការបង្កើតអាជីវកម្ម និងសូម្បីតែការថែទាំកុមារ។

    • សេវាកម្មទាំងនេះឥតគិតថ្លៃទេ។
    • ពួកគេនឹងអាចជូនដំណឹងដល់អ្នកអំពីសិទ្ធិរបស់អ្នក និងជំហានដែលត្រូវអនុវត្ត។ មជ្ឈមណ្ឌលខ្លះអាចជួយអ្នកជាមួយនឹងនីតិវិធីផ្លូវច្បាប់ និងឯកសារផ្សេងៗ។
    • ភាសាដែលមាន៖ ភាគច្រើនជាភាសាបារាំង។
    • ទំនាក់ទំនង៖ អ្នកនឹងឃើញព័ត៌មានទំនាក់ទំនងលម្អិតនៃ "CIDFF" នៅក្នុងតំបន់របស់អ្នកនៅក្នុង បញ្ជីឈ្មោះនេះ។
  • "Associations" គឺជាស្ថាប័នដែលផ្តល់សេវាកម្មជាច្រើន។

    • សេវាកម្មទាំងនេះឥតគិតថ្លៃទេ។
    • សេវាកម្មដែលផ្តល់ជូនមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីអង្គការ "association" មួយទៅមួយផ្សេងទៀត។ ពួកគេអាចផ្តល់ដំបូន្មានដល់អ្នក ហើយពេលខ្លះពួកគេអាចជួយអ្នកជាមួយនឹងនីតិវិធីផ្លូវច្បាប់ និងឯកសារផ្សេងៗ។
    • ភាសាដែលមាន៖ ភាគច្រើនជាភាសាបារាំង។
    • អ្នកនឹងឃើញបញ្ជីនៃ“associations” ដែលមានឯកទេសក្នុងការជួយជនរងគ្រោះដោយអំពើហិង្សាដែលនៅជិតអ្នកក្នុង បញ្ជីឈ្មោះ ដោយជ្រើសរើសនាយកដ្ឋានបារាំងរបស់អ្នក។

ខណៈពេលដែលការយកចិត្តទុកដាក់បំផុតបានចូលទៅក្នុងការផ្តល់ព័ត៌មានឱ្យអ្នកដែលត្រឹមត្រូវ និងថ្មីបំផុត ទំព័រនេះមិនមានបំណងដើម្បីជំនួសដំបូន្មានផ្នែកច្បាប់ ឬវិជ្ជាជីវៈនោះទេ។ ច្បាប់ និងនីតិវិធីផ្លាស់ប្តូរជារឿយៗ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះជាមួយអ្នកជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អ្នកក៏អាចចាប់អារម្មណ៍ផងដែរ

ដឹងពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នករកឃើញមានការរំលោភបំពានក្នុងគ្រួសារ

ការរំលោភបំពានក្នុងគ្រួសារមិនមែនជារឿងឯកជនទេ។ ប្រសិនបើអ្នករកឃើញមានការរំលោភបំពានក្នុងគ្រួសារ…

ការយល់ដឹងអំពីផលប៉ះពាល់នៃការរំលោភបំពានក្នុងគ្រួសារមកលើអ្នក និងកូនរបស់អ្នក

ការរំលោភបំពានក្នុងគ្រួសារអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ផ្លូវកាយ និងផ្លូវចិត្ត។…

ការពារខ្លួនអ្នកក្នុងពេលមានការវាយប្រហារ

ប្រសិនបើដៃគូររបស់អ្នក ឬអតីតដៃគូរបស់អ្នកចាប់ផ្តើមឆេវឆាវ…

ស្នើសុំទៅចៅក្រមដើម្បីរារាំងអតីតដៃគូមិនឱ្យចូលទៅជិតអ្នក

ប្រសិនបើអ្នកគិតថាអ្នក និង/ឬកូនរបស់អ្នកមានហានិភ័យនៃការរំលោភបំពានបន្ថែមទៀត…

ហៅទូរសព្ទទៅសេវាសង្គ្រោះបន្ទាន់៖ ប៉ូលីស រថយន្តសង្គ្រោះបន្ទាន់ោះ

នៅពេលមានអាសន្ន សូមទូរសព្ទទៅលេខ 17 សម្រាប់ប៉ូលីស ឬ 112 សម្រាប់សេវាសង្គ្រោះបន្ទាន់។…

សម្រាប់អន្តរាគមន៍របស់ប៉ូលិស៖

រំកិលទៅលើគេបង្អស់